ISI CEO for Web

សារពីលោកអគ្គនាយក

ចាប់ផ្តើម ពី អាជីវកម្ម កិន ស័ង្កសី តូច មួយ តាំងពី ឆ្នាំ 1997 ISI STEEL ដែល ជា សមាជិក នៃ ISI GROUP បាន អភិវឌ្ឍ ខ្លួន យ៉ាង ជោគជ័យ ពី អាជីវកម្ម លក្ខណៈ គ្រួសារ មក ជា សាជីវកម្ម ខ្នាត មធ្យម ឈានមុខ គេ ក្នុង ឧស្សាហកម្ម ផលិត ដែក នៅ កម្ពុជា ។ ជាមួយនឹង បរិក្ខារ ផលិត ទំនើបៗ ប្រព័ន្ធគ្រប់គ្រង និង បច្ចេកវិទ្យា លំដាប់ថ្នាក់ ពិភពលោក បុគ្គលិក ដែល មាន ការលះបង់ ខ្ពស់ និង បណ្តាញ ចែកចាយ ទូទាំងប្រទេស ដែល អាច បម្រើ សេចក្តីត្រូវការ របស់ អតិថិជន នៅ ទូទាំង ប្រទេស ISI STEEL បាន ក្លាយជា និមិត្តសញ្ញា ផលិតផល ដែក គុណភាព ខ្ពស់ ក្នុងស្រុក ដែល អាច ជឿ ទុកចិត្តបាន យ៉ាង ពិតប្រាកដ ជា និមិត្តសញ្ញា តំណាង ឱ្យ ផលិតផល ប្រព័ន្ធ ដំបូល & ជញ្ជាំង និង គ្រឿង បង្គំ ដែក គុណភាព ខ្ពស់ ។

ភាព ជោគជ័យ នេះ មិនអាច កើត ឡើង បានឡើយ ប្រសិនបើ គ្មាន ការគាំទ្រ យ៉ាង ធំធេង ពី សំណាក់ អតិថិជន ដៃគូ អាជីវកម្ម ទាំង ក្នុង និង ក្រៅប្រទេស ការលះបង់ និង ភាព ឧស្សាហ៍ ព្យាយាម របស់ បុគ្គលិក និង កិច្ចខិតខំ ប្រឹងប្រែង របស់ រាជរដ្ឋាភិបាល ចំពោះ ការរក្សា ស្ថេរភាព នយោបាយ និង កំណើន សេដ្ឋកិច្ច ។ ដើម្បី ធានាបាន នូវ ការអភិវឌ្ឍ ប្រកប ដោយ ស្ថេរភាព និង ចំណាត់ថ្នាក់ ឈាន មុខ គេ របស់ ក្រុមហ៊ុន នៅ ក្នុង ឧស្សាហកម្ម នេះ យើង ប្តេជ្ញា វិនិយោគ បន្ថែម ទៀត ទៅលើ ការប្រើប្រាស់ បរិក្ខា រផលិត ទំនើបៗ ការពង្រីក បណ្តាញ ចែកចាយការ កសាង ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និង ផលិតផល បង្កើត ថ្មី ដើម្បី បំពេញ តាម តម្រូវការ និង ក្តី រំពឹងរបស់ អតិថិជ ន ។

ស្រប ពេល កំពុង បន្ត ពង្រឹងសមត្ថភាព ស្នូល របស់ យើង នៅ ក្នុង ការផលិត និង ចែកចាយ ផលិតផល ដែក គុណភាព ខ្ពស់ ប៉ុន្មាន ឆ្នាំ មកនេះ យើង ក៏ បាន ឈាន ចូល ក្នុង អាជីវកម្ម ពាក់ព័ន្ធ នឹង ផលិតផល ដែក មួយចំនួន ទៀត ដូចជា ការតំឡើង អគារ ដែក ផលិត ស្រាប់ ការអភិវឌ្ឍ អចលនទ្រព្យ រួមមាន សួន ឧស្សាហកម្ម លំនៅដ្ឋាន ការិយាល័យ និង រមណីយដ្ឋាន រួមជាមួយ អាជីវកម្ម សម្ភារៈ សំណង់ ផ្សេងៗ ទៀត តាមរយៈ ក្រុមហ៊ុន បុត្រ សម្ព័ន្ធ និង សាខា របស់ យើង ដើម្បី ចាប់ យក ឱកាស ពី កំណើន សេដ្ឋកិច្ច ក្នុង ប្រទេស កម្ពុជា ...

ទស្សនវិស័យ

បង្កើត និងកសាងការរស់នៅឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា

បេសកកម្ម

ក្លាយជាក្រុមហ៊ុនលេខ ១ ដែលផលិត និងចែកចាយផលិតផលដែកគុណភាពខ្ពស់