សមាជិករបស់យើង

null

សួន ឧស្សាហកម្ម ខេ អឹម អេច (KMH) បាន បង្កើតឡើង នៅ ឆ្នាំ 2002។ KMH គឺជា សួន ឧស្សាហកម្ម មិន ប៉ះពាល់ ដល់ បរិស្ថាន ដែល ផ្តល់ ទីតាំង សម្រាប់ ការជួល ច្រើន ប្រភេទ ដែល បម្រើ ដល់ វិស័យ ឧស្សាហកម្ម ដែល មាន តាំងពី រោងចក្រ ឃ្លាំង រហូតដល់ ផ្សារ និង សយនដ្ឋាន សម្រាប់ បុគ្គលិក ។ នៅ ឆ្នាំ 2016 សួន ឧស្សាហកម្ម KMH បាន រីក លូតលាស់ ក្លាយជា កន្លែង ស្នាក់នៅ សម្រាប់ កម្មករ - កម្មការិនី រោងចក្រ ធំ ជាង គេ បំផុត នៅក្នុង ប្រទេស ។ តាមរយៈ កម្មវិធី ទំនួល ខុស ត្រូវ សង្គម របស់ ខ្លួន សួន ឧស្សាហកម្ម KMH បាន បង្កើត លី គ ប្រកួត បាល់ទាត់ KMH CUP, KMH CHAMPION LEAGUE ដែល ជាលី គ ពាក់កណ្តាល អាជីព ធំ ជាង គេ នៅ កម្ពុជា ។

FUXIN ត្រូវបាន បង្កើតឡើង នៅ ឆ្នាំ 2011 គឺជា ក្រុមហ៊ុន ទី មួយ នៅ កម្ពុជា ដែល ផលិត អគារ ដែក ផលិត ស្រាប់ សម្រាប់ ប្រើប្រាស់ ក្នុង វិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម ហាង លក់ទំនិញ ឃ្លាំង មជ្ឈមណ្ឌល សម្រាប់ ការដឹកជញ្ជូន មណ្ឌលកីឡា និង កន្លែង លំហែ ។ យើង ខិតខំ ដើម្បី ក្លាយជា ក្រុមហ៊ុន ឈានមុខ គេ ក្នុង ការផ្គត់ផ្គង់ ដំណោះស្រាយ សម្រាប់ អគារ ដែក ដែល មាន គុណភាព ខ្ពស់ តម្លៃ សមរម្យ ចំណេញ ពេលវេលា និង មិន ប៉ះពាល់ បរិស្ថាន ។

URBANLAND គឺជា ក្រុមហ៊ុន គ្រប់គ្រង និង អភិវឌ្ឍ អចលនទ្រព្យ ឈានមុខ គេ នៅ កម្ពុជា ដោយ មាន ចំណេះដឹង និង ការយល់ដឹង ពី ទីផ្សារ អចលនទ្រព្យ ក្នុង ស្រុក យ៉ាង ទូលំទូលាយ ។ Urbanland បាន អភិវឌ្ឍ គម្រោង ធំៗ មួយចំនួន នៅ រាជធានី ភ្នំពេញ ។

CHUNGKANG STEEL STRUCTURE CAMBODIA (CSSC) គឺ បាន វិនិយោគទុន រួមគ្នា ជាមួយ CHINA STEEL STRUCTURE និង ក្រុមហ៊ុន FUXIN STEEL BUILDINGS ដោយ បាន បង្កើតឡើង នៅ ឆ្នាំ 2016 ។ CSSC ផ្គត់ផ្គង់ ដំណោះស្រាយ ផ្នែក សំណង់ គ្រឿង បង្គំ ដែ ករាប់ ចាប់ពី ការ រចនា & វិស្វកម្ម ការគាំទ្រ ផ្នែក បច្ចេកទេស រហូត ដល់ ការដំឡើង គ្រោង ដែក ។

GCS ជា ក្រុមហ៊ុន ពាណិជ្ជកម្ម និង ចែកចាយ សម្ភារៈ សំណង់ ឈានមុខ គេ មួយ នៅក្នុង ប្រទេស កម្ពុជា ។ ជាមួយ នឹង ខ្សែ សង្វាក់ ផ្គត់ផ្គង់ និង បណ្តាញ ចែកចាយ ដ៏ ល្អ GCS បាន កំណត់ គោលដៅ ដើម្បី ក្លាយជា ក្រុមហ៊ុន ផ្គត់ផ្គង់ ផលិតផល សម្រេច ផ្នែក សំណង់ ធំជាងគេ នៅ កម្ពុជា ។ GCS ចែកចាយ ផលិតផល ម្នាង សិលា របស់ ក្រុមហ៊ុន Saint Gobain ក្រោម ម៉ាក សញ្ញា “Gyproc Brand” សម្ភារៈ អគ្គិសនី “Schneider Electric” ពី ប្រទេស បារាំង ផលិតផល ម្សៅ បៀក ជញ្ជាំង “CamStar” ក្តា ហ្វី ប្រូ ស៊ីម៉ងត៍ “Shera” ភ្លើង LED និង ប្រព័ន្ធ បន្ទះ ពន្លឺព្រះអាទិត្យ “Lekise” ថាមពល អេឡិចត្រូនិច “Prysmian” និង ផលិតផល ទាក់ទង នឹង គ្រឿងសំណង់ ជាច្រើន ទៀត ។

null

MEKONG MATERIAL ENTERPRISE (MME) បាន បង្កើតឡើង នៅ ដើមឆ្នាំ 2016 ហើយ បាន នាំ មក កាន់ ទីផ្សារ កម្ពុជា នូវ ផលិតផល ដែក យ៉ាងច្រើន សម្បូរបែប និង មាន តម្លៃ សមរម្យ ដូចជា ដែក ថ្នាំងអំពៅ និង ដែក កង ជាដើម ។