1
១)​ លក្ខខណ្ឌសម្រាប់ការប្រកួតប្រជែង

ការប្រកួតប្រជែងវីដេអូខ្នាតខ្លីនេះ ត្រូវបានរៀបចំ​ឡើង ​ដើម្បី​ពង្រឹង​ការ​យល់​ដឹង​ជា​សាធារណៈ​បន្ថែម​​អំពី​​គុណតម្លៃជីវិតក្នុងការប្រើប្រាស់ផលិតផលដែក ដែលមានគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន ។

​​​       ក) ប្រធានបទ៖ គុណភាពផលិតផលដែកសម្រាប់គេហដ្ឋានរបស់លោកអ្នក។

       ខ) លក្ខខណ្ឌនៃការចូលរួម៖

              . ប្រភេទវីដេអូ៖ ​ HD720 – 1080P។

              . រយៈពេលវីដេអូខ្នាតខ្លី៖​  ត្រូវមានរយៈពេលចន្លោះពី ២​ ទៅ ៥​ នាទី​ តែប៉ុណ្ណោះ។

              . ភាសា៖ សម្រាប់វីដេអូខ្នាតខ្លីនិយាយជាភាសាខ្មែរ ត្រូវដាក់អក្សរជាភាសាអង់គ្លេសបកប្រែនៅពីខាងក្រោម។ ដោយឡែកត្រូវ​​ដាក់​អក្សរ​ជា​ភាសា​ខ្មែរ​សម្រាប់​​​វីដេអូដែលនិយាយជាភាសាអង់គ្លេស។

       គ) អ្នកមានសិទ្ធិចូលរួមការប្រកួត៖

              . សម្រាប់អ្នកចូលរួម (អាចជាបុគ្គល​ ឬ ជាក្រុម) អាចមានសិទ្ធិផ្ញើវីដេអូចូលរួមប្រកួតបានតែមួយប៉ុណ្ណោះ។

              . សមាជិក ឬបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP គឺមិនត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​នេះទេ​​ ។

       ឃ) កាលបរិច្ឆេទនៃការប្រកួតប្រជែង៖

              . ការប្រកួតប្រជែងនឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ ។

              .បេក្ខភាពក្នុងការប្រកួតប្រជែងនឹងត្រូវបានក្រុមការងារយើងខ្ញុំធ្វើការទំនាក់​ទំនង ដើម្បីទទួលព័ត៌មានបន្ថែមទាក់ទងនឹងប្រធានបទនេះ​ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ ។

              . រយៈពេលនៃការផលិតវីដេអូខ្នាតខ្លីនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ដល់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ។

              . វីដេអូខ្នាតខ្លី ដែលត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រ នឹង​ត្រូវ​បាន​ជូន​ដំណឹង​តាមរយៈ​​​​​​​​    អ៊ីម៉ែល​ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ។

              . វីដេអូខ្នាតខ្លី ដែលត្រូវបានជ្រើសរើសចូលរួមវគ្គផ្តាច់ព្រ័ត្រ​ នឹងត្រូវ​បាន​បង្ហោះ​នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL ដើម្បីទទួលការបោះឆ្នោតពី​សាធារណជន ចាប់ពី​ថ្ងៃ​ទី​២៣​ ខែមេសា ឆ្នាំ២០១៨​ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ។

              . វីដេអូខ្នាតខ្លី ដែលបានជាប់វគ្គផ្តាច់ព្រ័ត្រនឹងត្រូវបានប្រកាសលទ្ធផលនៅ

លើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ។

       ង) ដំណើរការនៃការជ្រើសរើស ៖

              ១).  ៥០%​ នៃការជ្រើសរើស គឺធ្វើឡើងតាម​រយៈគណៈកម្មធិការវីដេអូខ្នាតខ្លី ​របស់សម្ព័ន្ធក្រុមហ៊ុន ​ISI GROUP ដោយផ្តោតលើចំណុចសំខាន់ដូចជា៖

                             . ខ្លឹមសារ និងសាររបស់វីដេអូខ្នាតខ្លី

                             . ភាពច្នៃប្រឌិត និង បង្កើតថ្មី នៃខ្លឹមសារនៃវីដេអូខ្នាតខ្លី

                             . គុណភាពនៃការផលិតវីដេអូ បច្ចេក​ទេស​ក្នុង​ការ​ថត និងកាត់ត

              ២).  ៥០% គឺតាមរយៈនៃការបោះឆ្នោតតាមបណ្តាញសង្គមហ្វេសប៊ុក ដោយផ្អែកលើចំណុចសំខាន់ៗដូចជា៖

                             . ចំនួនអ្នកចូលចិត្ត (Like) យ៉ាងតិច ១០០០ នាក់

                             . ចំនួននៃការចែកចាយបន្ត​ (Share)​ យ៉ាងតិច ៥០០ នាក់

                             . ចំនួនអ្នកទស្សនា (View)ច្រើន (ចំនួនកាន់តែច្រើនកាន់តែល្អ)

              វីដេអូខ្នាតខ្លី ដែលត្រូវបានជ្រើសរើសចូលរួមវគ្គផ្តាច់ព្រ័ត្រ នឹង​ត្រូវ​បង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL សម្រាប់ការបោះឆ្នោតជាសាធារណៈ ។

២) អត្ថប្រយោជន៍ផ្សេងៗសម្រាប់អ្នកចូលរួមប្រកួតប្រជែង

       ក) រង្វាន់សម្រាប់អ្នកទទួលជ័យលាភី៖

              . ជ័យលាភីលេខ១៖ ទទួលទឹកប្រាក់ ៤,០០០,០០០​ រៀល

              . ជ័យលាភីលេខ២៖ ទទួលទឹកប្រាក់ ២,០០០​,០០០​ រៀល

              . ជ័យលាភីលេខ៣៖ ទទួលទឹកប្រាក់ ១​,០០០,០០០​ រៀល

       ខ) សារៈប្រយោជន៍នៃការចូលរួមការប្រកួតប្រជែង៖

              . ឱកាសក្នុងបញ្ចេញនូវទេពកោសល្យក្នុងការផលិតវីដេអូខ្នាតខ្លីជា

សាធារណៈ និង ​សម្រាប់​អាជីព​ទៅ​ថ្ងៃ​អនាគត។

              . ឱកាសអាចទទួលបានជ័យលាភីក្នុងការផលិតវីដេអូខ្នាតខ្លី​ និង ទទួលបានការអបអរសាទរពីសំណាក់បុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP និងអ្នកគាំទ្រនៅលើទំព័​រ​ហ្វេសប៊ុករបស់ក្រុមហ៊ុន ។

              . ឱកាស​ក្នុងការរៀនអ្វីដែលថ្មី និង ចំណេះដឹងអំពីឧស្សាហ៍កម្មដែក ។

              . ឱកាសក្លាយជាបុគ្គលិកសម្រាប់សម្ព័ន្ធក្រុមហ៊ុន  ISI GROUP។

៣)​ ក្រុមហ៊ុន ISI STEEL រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងយកវីដេអូខ្នាតខ្លី ដែលត្រូវបានជ្រើសរើសចូលរួមវគ្គផ្តាច់ព្រ័ត្រ មកប្រើប្រាស់ជាសាធារណៈក្នុងករណីចាំបាច់ ។

     

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតវីដេអូខ្នាតខ្លីនេះ សូមទំនាក់ទំនង៖

លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានទំនាក់ទំនង​សាធារណៈ និងទំនាក់ទំនងទីផ្សារ របស់ក្រុមហ៊ុន ISI STEEL តាមរយៈអីុម៉ែល vatnakoudom.samith@isisteel.com.kh ។