កម្មវិធី​ជួយ​សង្គម​ជាច្រើន​របស់​យើង​ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់​ប្រយោជន៍​ទៅកាន់​សហគមន៍​ដែល​យើង​ធ្វើ​អាជីវកម្ម​

ការប្តេជ្ញាចិត្ត របស់ យើង
ក្នុង ការជួយ សហគម ន៍
មាន ភាពរឹងមាំ ប្រៀប ដូច ដែក ថែប

ការជួយជំរុញឱ្យសង្គមផ្លាស់ប្តូរ ប្រកបដោយភាពវិជ្ជមាន

យុទ្ធសាស្ត្រ នៃ សកម្មភាព ទំនួល ខុស ត្រូវ សង្គម របស់ ISI STEEL គឺ ផ្តោត ការយកចិត្តទុកដាក់ លើ ការនាំមក នូវ តម្លៃ សម្រាប់ សម្ព័ន្ធ ក្រុមហ៊ុន បុគ្គលិក អតិថិជន សហគមន៍ និង សង្គមជាតិ តាមរយៈ ការជួយ ជំរុញ ឱ្យ សង្គម មាន ការផ្លាស់ប្តូរ ប្រកប ដោយ ភាព វិជ្ជមាន ដោយ ផ្តើមចេញពី តម្លៃ ស្នូល របស់ ក្រុមហ៊ុន ផ្ទាល់ រួច បំផុស ទៅក្នុង វប្បធម៌ និង ការប្រតិបត្តិ ប្រចាំថ្ងៃ របស់ យើង ។ បន្ទាប់ ពី ដំណើរការ អាជីវកម្ម អស់ រយៈពេល 20 ឆ្នាំ មកនេះ ISI STEEL បាន សិក្សា ឃើញថា ការជួយ ដល់ ប្រជាជន ខ្សត់ខ្សោយ បំផុត ក្នុង សហគមន៍ ក៏ ជា ការបម្រើ អតិថិជន ដ៏ ល្អ មួយ ដែរ ។ កម្មវិធី ជួយ សង្គម ជាច្រើន របស់ យើង ត្រូវបាន បង្កើត ឡើង ស្របតាម គោលដៅ នេះ ដើម្បី ផ្តល់ ប្រយោជន៍ ទៅកាន់ សហគមន៍ ដែល យើង ធ្វើ អាជីវកម្ម វិញ ។

ពានរង្វាន់​បាល់ទាត់ KMH CUP និង KMH CHAMPIONS LEAGUE

KHM-CUP

តាមរយៈ ការឧបត្ថម្ភ ទៅលើ សកម្មភាព កីឡា និង ការគាំទ្រ ដល់ អង្គការ មនុស្សធម៌ សំខាន់ៗ នៅក្នុង សហគមន៍ ISI STEEL បាន ខ្នះខ្នែង ដើម្បី នាំមក នូវ ការផ្លាស់ប្តូរ ប្រកបដោយ ភាព វិជ្ជមាន ។ បច្ចុប្បន្ន ការប្រឹងប្រែង ជា ចម្បង របស់ យើង គឺ ចូលរួម គាំទ្រ ដល់ យុវជន តាមរយៈ ការប្រកួត ក្នុង ពានរង្វាន់ KMH Cup និង KMH Champions League ។ នៅក្នុង ព្រឹត្តិការណ៍ ប្រកួត បាល់ទាត់ ទាំងនេះ យុវជន ត្រូវបាន ផ្តល់ឱកាស អោយ បញ្ចេញ ថាមពល របស់ខ្លួន នៅក្នុង សកម្មភាព ដែល មាន ប្រយោជន៍ ដល់ សុខភាព ព្រមទាំង បង្កើន ទំនុកចិត្ត និង សុខុមាលភាព របស់ ពួកគេ ផង ដែរ ។

KHM

ការថែទាំ​សុខភាព​សម្រាប់​កុមារ​ក្រីក្រ​

ថវិកា ដែល ទទួលបាន ពី ការប្រកួត បាល់ទាត់ របស់ យើង ត្រូវ បាន បរិច្ចាគ ទាំងស្រុង ទៅ មន្ទីរពេទ្យ កុមារ គន្ធបុប្ផា ។ ជាពិសេស ដើម្បី ជា ជំនួយ ចំពោះ ការថែទាំ សុខភាព សម្រាប់ កុមារ ក្រីក្រ មន្ទីរពេទ្យ នេះ បាន ក្លាយជា អ្នក ទទួល ផល ពី សកម្ម ភាព ជួយ សង្គម របស់ ISI STEEL ជាច្រើន ឆ្នាំ មកហើយ ។ បច្ចុប្បន្ន តាមរយៈ ទឹកចិត្ត មនុស្សធម៌ របស់ ខ្លួន ISI GROUP បាននិងកំពុង ឧបត្ថម្ភ ប្រាក់ និង សម្ភារៈ ចាំបាច់ នានា សម្រាប់ ការថែទាំ អ្នកជំងឺ របស់ មន្ទីរពេទ្យ ។ នៅ ISI STEEL យើង ពិតជា មាន មោទនភាព ចំពោះ ការផ្លាស់ប្តូរ ប្រកបដោយ ភាព វិជ្ជមាន ដែល យើង បាន បញ្ជ្រាប ចូល ក្នុង ការរស់នៅ របស់ សហគមន៍ ហើយ យើង នឹង សម្លឹង រក មធ្យោបាយ ផ្សេងៗ បន្ថែមទៀត ដើម្បី នាំមក នូវ បម្លាស់ប្តូរ បែបនេះ ។

IMG_7204