Warranty Card Kh
1

ការធានានេះសម្រាប់អតិថិជនដែលជាវផលិតផលស័ង្កសី ISI PALM® ពណ៌100 យកទៅប្រើប្រាស់ ដោយគោរពតាមលក្ខខណ្ណដំឡើង និងថែរក្សាតាមស្តង់ដារបច្ចេកទេសដែលក្រុមហ៊ុនបានកំណត់ ក្នុងរយះពេល10ឆ្នាំ គិតចាប់ពីថ្ងៃផលិត។
ផលិតផល ISI PALM® ពណ៌100 ផ្តល់ការធានាដល់អតិថិជនដែលយកទៅប្រើប្រាស់ សម្រាប់ធ្វើជាជញ្ជាំង ដំបូលផ្ទះ ឬ ឃ្លាំង ដែលមានផ្ទៃក្រឡាចាប់ពី 35 ម៉ែត្រការ៉េ ដល់ 5,000 ម៉ែត្រការ៉េ។ ការយកទៅប្រើប្រាស់លើគំរោងធំជាងនេះ នៅតំបន់សមុទ្រ ឬតំបន់ឧស្សាហកម្មក្នុងបរិដ្ឋានដែលសំបូរសារធាតុគីមី ការធានានឹងផ្តល់ជូនក្នុងលក្ខខណ្ណផ្សេងពីនេះ។
ដើម្បីរក្សាគុណភាពផលិតផលអោយបានយូរអង្វែង អតិថិជនត្រូវគោរពតាមការណែនាំមួយចំនួនដូចមានចែងខាង ក្រោម បើពុំដូច្នេះទេ ការធានានេះនឹងចាត់ទុកជាមោឃៈ ៖

១. ការធានានេះសំរាប់អតិថិជនដែលយកផលិតផល ISI PALM® ពណ៌100 ទៅប្រើជា ជញ្ជាំង ឬដំបូលតែប៉ុណ្ណោះ។ អតិថិជន ឬអ្នកសាងសង់ត្រូវរកមើលស្លាកសញ្ញា ISI PALM® ពណ៌100 នៅផ្ទៃខាងក្រោមនៃសន្លឹកស័ង្កសីនីមួយៗមុនពេលដំឡើង។
២. ក្នុងកំឡុងពេលដំឡើងជញ្ជាំង ឬដំបូល អតិថិជន ឬអ្នកសាងសង់ត្រូវអនុវត្តតាមការណែនាំដែលបានចេញផ្សាយដោយក្រុមហ៊ុន BlueScope ដូចខាងក្រោម៖
ក) មិនត្រូវអោយមានសំណើមនៅលើគំនរសន្លឹកស័ង្កសីមុនពេលតំឡើងនោះទេ។ ត្រូវទុកដាក់ដោយឡែក នូវសន្លឹកស័ង្កសីណាដែលសើម ដើម្បីជូតវាអោយស្ងួតជាមុនសិន ព្រោះសំណើមអាចបណ្តាលអោយ កើតច្រែះឆាប់រហ័ស។
ខ) មិនត្រូវកាត់សន្លឹកស័ង្កសីដោយប្រើម៉ូទ័រកាត់ ឬ ម៉ូទ័រឆាបនោះទេ ព្រោះកម្ទេចផ្កាភ្លើងនឹងធ្វើអោយខូចថ្នាំសន្លឹកស័ង្កសី។
គ) ក្នុងកំឡុងពេលកំពុងដំឡើង ត្រូវសំអាតកាកសំណល់ កំទេចដែកដែលនៅសេសសល់លើសន្លឹកស័ង្កសីជាប្រចាំ ព្រោះវាជាមូលហេតុដែលបណ្តាលអោយកើតមានច្រែះ។
៣. ត្រូវប្រើប្រាស់វិសប្រភេទ AS 3566 Class 3 ឬ Class 4 សំរាប់កិបភ្ជាប់ជាមួយសន្លឹកស័ង្កសី។
៤. រាល់សម្ភារប្រើប្រាស់ផ្សេងៗ រួមទាំងបន្ទះជ្រី ឬព្រំពុម្ព ត្រូវតែជាប្រភេទដែក ឬប្រភេទផលិតផលដែលមានសមាសធាតុដូចគ្នា (ឧ. ស័ង្កសី ISI PALM® ឫអាលុយមីញ៉ូម) និងរាល់ការស្រោបស្រទាប់ការពារត្រូវតែសមស្របតាមគោលការណ៍បច្ចេកទេសរបស់ BlueScope។ ដើម្បីអោយការប្រើប្រាស់មានរយៈពេលយូរ គម្របជ្រី និងជញ្ជាំងស័ង្កសីត្រូវតែផលិតពីសារធាតុដូចគ្នា។
៥. មិនត្រូវធ្វើអោយមានស្នាមដាច់រលាត់, ខូចខាតលើស្រទាប់ថ្នាំពណ៌លើសន្លឹកស័ង្កសី ឫប្រើសារធាតុអ្វីផ្សេងទៅលាបបន្ថែមពីលើសន្លឹកស័ង្កសីនោះឡើយ។
៦. ការធានានេះនឹងមិនមានសុពលភាពសំរាប់ផលិតផលដែលខូចទាំងស្រុង ឫផ្នែកណាមួយដែលបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម ៖
ក) ខូចខាតដោយសារបញ្ហាមេកានិច ប្រើប្រាស់ថ្នាំគីមី ទាំងមុន, កំពុង, និងក្រោយពេលដំឡើង
ខ) ទទួលរងផលប៉ះពាល់ពីសារធាតុគីមី ផ្សែង វត្ថុរាវផ្សេងៗ ឫតំណក់ទឹកធំៗ ក្រៅពីដំណក់ទឹកភ្លៀង
គ) ផ្ទៃសន្លឹកស័ង្កសីដែលសំដិលត្រូវទឹកភ្លៀង និងមិនបានសំអាតញឹកញាប់
ឃ) ប្រឡាក់ ដី ធូលី ផេះ ថ្នាំសម្លាប់សត្វល្អិត ឫសារធាតុផ្សេងៗដែលមានជាតិទឹកក្នុងរយៈពេលយូរ
ង) ផ្ទៃសន្លឹកស័ង្កសីប៉ះជាមួយដែកផ្សេងទៀត (ដូចជា សំណ ទង់ដែង កាបោន/ក្រាភីត និងដែកអ៊ីណុក ឫសំដិលត្រូវនិងទឹកហូរកាត់ និងប៉ះពាល់ដោយសារធាតុរាវដែលអាចធ្វើអោយខូចខាតដល់សន្លឹកស័ង្កសី
ច) មិនបានសំអាត ឫមានកាកសំណល់ផ្សេងៗលើផ្ទៃសន្លឹកស័ង្កសី
ឆ) មិនបានសំអាតយកកម្ទេចដែកចេញក្រោយពេលដំឡើងរួច
ជ) សន្លឹកស័ង្កសីខូចខាតបណ្តាលមកពីការប៉ះពាល់ផ្ទាល់និងឈើកែច្នៃ ឈើធម្មជាតិ និងឈើសើម។
ឈ) សន្លឹកស័ង្កសីដែលដំឡើងនៅជិតមាត់សមុទ្រ (ជាទូទៅត្រូវមានចំងាយយ៉ាងតិច ១គីឡូម៉ែត្រពីមាត់សមុទ្រ) និង ជិតតំបន់ឧស្សាហកម្ម និងតំបន់ងាយទទួលរងផលប៉ះពាល់ផ្សេងៗ (ជាទូទៅត្រូវមានចំងាយយ៉ាងតិច ២គីឡូម៉ែត្រពីតំបន់ឧស្សាហកម្ម)
ញ) ទទួលរងខូចខាតដោយសារខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងៗ ។
៧. ការខូចខាតសំរាប់ផលិតផលសន្លឹកស័ង្កសីគឺត្រូវបានកំណត់ឡើងនៅពេលមានការច្រេះធ្លុះ។
៨. ក្នុងករណីមានការខូចខាតណាមួយកើតឡើងលើសន្លឹកស័ង្កសី, អតិថិជននឹងទទួលបានការផ្គត់ផ្គង់សន្លឹកស័ង្កសីថ្មី ឬទទួលបានការជួសជុលជូនឡើងវិញ ប្រសិនបើការបំពាក់ សន្លឹកស័ង្កសី ISI PALM® ត្រូវបានដំឡើង និងថែរក្សាស្របទៅតាមគោលការណ៍ណែនាំ និងលក្ខខណ្ណដូចមានចែងក្នុងប័ណ្ណធានានេះ។ អតិថិជននឹងមិនទទួលបានការធានាណាមួយឡើយ ក្នុងករណីមានការបាត់បង់ និងខូចខាតជាយថាហេតុ។
៩. ប្រសិនបើមិនមានការប្រើប្រាស់បានត្រឹមត្រូវស្របតាមគោលការណ៏ណែនាំ និងលក្ខខណ្ណដូចមានចែងក្នុងប័ណ្ណធានានេះទេ អតិថិជននឹងមិនទទួលបានការធានាណាមួយឡើយ។
១០. បណ្តឹងទាមទារផ្សេងៗត្រូវភ្ជាប់មកជាមួយនូវប័ណ្ណធានានេះ។
១១. លក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងគេហទំព័រ www.isisteel.com.kh ៕

Footer