Lucky-Draw-Promotion
Header

1. រាល់ការជាវ ឬទិញផលិតផលរបស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល អស់ទឹកប្រាក់ $500 (ប្រាំរយដុល្លារ) នឹងទទួលបានឆ្នោតមួយសន្លឹក ដើម្បីចូលរួមក្នុងកម្មវិធីផ្សងសំណាងនេះ។

2. កម្មវិធីចាប់ ឆ្នោតផ្សងសំណាងនេះ ចាប់ផ្ដើមពីថ្ងៃទី 10 ខែតុលា ឆ្នាំ 2017 រហូតដល់ថ្ងៃទី 31 ខែឆ្នូ ឆ្នាំ 2017។ ការចាប់ឆ្នោតនឹងប្រារព្ធធ្វេីឡើងនៅថ្ងៃទី 15 ខែមករា ឆ្នាំ 2018 ខាងមុខនេះ នៅការិយាល័យកណ្ដាល ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ហើយនឹងមានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន https://www.facebook.com/isisteel.com.kh/។

3. កម្មវិធីផ្សងសំណាងនេះគឺសំរាប់ តែអតិថិជនដែលបានជាវ ឬទិញ ផលិតផលរបស់ក្រុមហ៊ុន អាយ អាយ អេស ស្ទៀល ក្នុងអំឡុងពេលកម្ម វិធីផ្សងសំណាងនេះតែប៉ុណ្ណោះ។

4. អតិថិជនដែលអាចចូលរួមកម្មវិធីនេះ ត្រូវមានអាយុចាប់ពី 18 ឆ្នាំ ឡើងទៅ គិតចាប់ពីថ្ងៃចូលរួមកម្មវិធីផ្សងសំណាងនេះ។

5. អតិថិជនត្រូវបំពេញព័ត៌មានលម្អិតលើសន្លឹក ឆ្នោតឲ្យបានពេញលេញ និងត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងសន្លឹកឆ្នោតផ្សងសំណាងនេះ។ សន្លឹកឆ្នោតណា ដែលមិនបានបំពេញព័ត៌មានបានពេញលេញ និងត្រឹមត្រូវនឹងត្រូវចាត់ទុកជា មោឃៈ។

6. បុគ្គលិក សាច់ញាតិផ្ទាល់របស់បុគ្គលិក ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល, សាខានិងភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុនទាំងអស់ រួមមាន ដេប៉ូ និងសិប្បកម្មកិនស័ង្កសី គឺមិនត្រូវបានអនុញាត អោយចូលរួមក្នុងកម្ម វិធីផ្សងសំណាងនេះទេ។

7. អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់តែមួយប៉ុណ្ណោះ ហើយត្រូវតែជារង្វាន់ដែល ចាប់បានលើកទី 1 ក្នុងអំឡុងពេល កម្មវិធីចាប់រង្វាន់ដែលក្រុមហ៊ុននឹងរៀបចំឡើង។

8. រង្វាន់ទាំងអស់មិន អាច ប្តូរយកជាសាច់ប្រាក់ ឬវត្ថុផ្សេងៗបានឡើយ។

9. អតិថិជនដែលឈ្នះរង្វាន់ ក្រុមហ៊ុននឹងធ្វើការទាក់ ទងដើម្បីណាត់មកបើករង្វាន់តាមពេលវេលា ដែលក្រុមហ៊ុនកំណត់។ អ្នកឈ្នះទាំងឡាយណាដែលក្រុមហ៊ុន មិនអាចធ្វើការទាក់ទងបានក្នុងរយៈ ពេល 07 ថ្ងៃគិតចាប់ពីថ្ងៃចាប់រង្វាន់ ក្រុមហ៊ុនសូមរក្សាសិទ្ធិគ្រប់បែប យ៉ាងក្នុងការយករង្វាន់នោះទៅបរិច្ចាគក្នុងការងារសប្បុរសធម៌ និងសង្គមរបស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀលវិញ។

10. អតិថិជនត្រូវរក្សាចំណែកម្ខាងនៃសន្លឹកឆ្នោតអោយបានល្អដើម្បីផ្ទៀងផ្ទាត់ ក្នុងករណី អតិថិជនធ្វើអោយបាត់ ឬរហែកមិនអាចផ្ទៀងផ្ទាត់បាន ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការមិនបើករង្វាន់ជូន។

11. អតិថិជនដែលឈ្នះរង្វាន់ទាំងអស់នឹងត្រូវបានជូនដំណឹងតាមរយៈទូរស័ព្ទ និងតាមការប្រកាសផ្សព្វផ្សាយ នៅលើទំព័រហ្វេកប៊ុករបស់ក្រុមហ៊ុន https://www.facebook.com/isisteel.com.kh/ រយៈពេល 07 ថ្ងៃ ក្រោយកម្មវិធីចាប់ឆ្នោតត្រូវបានបញ្ចប់។

12. អតិថិជនទាំងឡាយដែលឈ្នះរង្វាន់ម៉ូតូ ឬរថយន្តត្រូវបង់ពន្ធ ផ្លូវ ធ្វើស្លាកលេខ ស្របតាមការកំណត់តាមផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

13. តាមរយៈការចូលរួម ក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់ត្រូវផ្តល់សិទ្ធិដល់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ប្រើប្រាស់ព័ត៌មាន លម្អិតរបស់ខ្លួន ក្នុងការផ្សព្វផ្សាយជាសាធារណៈ និងការផ្សាយពាណិជ្ជកម្មផ្សេងៗទៅតាមការសំរេច និង កំណត់របស់ក្រុមហ៊ុន។

14. អ្នកចូលរួមក្នុងកម្មវិធីផ្សងសំណាងនេះបានអាន និងយល់ច្បាស់ ព្រមទាំង យល់ព្រមអនុវត្ត តាមលក្ខខណ្ឌដែលបានចែងក្នុងកម្មវិធីនេះ។

15. ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងកែប្រែកម្មវិធីផ្សងសំណាងនេះ ក្នុងករណីចំាបាច់។

Footer