isi-promotion

កម្មវិធី កោស កោស កោស! ឈ្នះ ឈ្នះ ឈ្នះ!

1. រាល់ការទិញផលិតផល អាយ.អេស.អាយ ផាម ឬ ដែកទីប-ស អាយ.អេស.អាយ ចាប់ពី 200$ (ពីររយដុល្លារ) ឡើងទៅនឹងទទួល បានឆ្នោតកោសមួយសន្លឹក។  រង្វាន់សរុបជាង 600 រង្វាន់  ជារៀងរាល់ខែ។

2. កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះចាប់ផ្តើមពីថ្ងៃទី 11ខែតុលា ឆ្នាំ 2020 រហូតដល់អស់រង្វាន់ពីស្តុក។ ក្រុមហ៊ុន ISI STEEL នឹងធ្វើការប្រកាសអំពីអ្នកឈ្នះលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន - https://www.facebook.com/isisteel.com.kh/ ។

3. អតិថិជនដែលអាចចូលរួមកម្មវិធីនេះត្រូវមានអាយុចាប់ពី 18 ឆ្នាំ ឡើងទៅ គិតចាប់ពីថ្ងៃផ្ដល់ដំណឹងឈ្នះរង្វាន់មកក្រុមហ៊ុន។

4. បុគ្គលិក សាច់ញាតិផ្ទាល់របស់បុគ្គលិកក្រុមហ៊ុន អាយ អេស អាយ ស្ទៀល សាខា និងភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុនទាំងអស់រួមមានដេប៉ូ និងសិប្បកម្មកិនស័ង្កសី គឺមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុង កម្មវិធីផ្សងសំណាងនេះទេ។

5. រង្វាន់ទាំងអស់មិនអាចប្តូរយកជាសាច់ប្រាក់ ឬវត្ថុផ្សេងទៀតបានឡើយ។

6. អតិថិជនដែលឈ្នះ រង្វាន់ម៉ូតូត្រូវធ្វើការទាក់ទងដើម្បីបើករង្វាន់ ហើយក្រុមហ៊ុននឹងកំណត់ពេលវេលាជាក់លាក់ណាមួយដើម្បី ប្រគល់រង្វាន់។

7. អតិថិជន ត្រូវរក្សាសន្លឹកឆ្នោតកោសដែលត្រូវរង្វាន់នោះឲ្យបានល្អដើម្បីធ្វើការបង្ហាញពេលបើករង្វាន់។ ករណីសន្លឹកឆ្នោតមានសភាព រហែ ក រលាត់   ឬដាច់ត្រាក្រុមហ៊ុន (មួយផ្នែក ឬមួយចំណិត ឬទាំងស្រុង) នោះក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការមិនបើករង្វាន់ជូន។

8. អតិថិជន ដែលឈ្នះរង្វាន់ម៉ូតូត្រូវ បង់ពន្ធផ្លូវ ធ្វើស្លាកលេខ ស្របតាមការកំណត់តាមច្បាប់ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា ដោយខ្លួនឯង។ រង្វាន់ដែលបានប្រគល់ជូនរួចហើយ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះបញ្ហាណាមួយដែលកើតឡើង   ឬពាក់ព័ន្ធ នោះឡើយ។

9. តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់ត្រូវផ្តល់សិទ្ធិដល់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ប្រើប្រាស់ព័ត៌មាន លម្អិតរបស់ខ្លួនព្រមទាំងរូបភាព សំឡេង  និងវីដេអូ ក្នុងការផ្សព្វផ្សាយជាសាធារណៈ និងការផ្សាយពាណិជ្ជកម្ម  ផ្សេង ៗ  ទៅតាមការ សម្រេច និងការកំណត់របស់ក្រុមហ៊ុន ដោយមិនមានការទាមទារ ឬលក្ខខណ្ឌអ្វីឡើយ។

10. អ្នកចូលរួមក្នុងកម្មវិធីផ្សងសំណាង នេះបានអាន និងយល់ច្បាស់ ព្រមទាំងយល់ព្រមអនុវត្តតាមលក្ខខណ្ឌដែលបានចែងក្នុងកម្មវិធីនេះ។

11. ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកែប្រែកម្មវិធីផ្សងសំណាង និងលក្ខខណ្ឌនៃកម្មវិធីនេះក្នុងករណីចំាបាច់។

Top