កម្មវិធីពិសេស1 កក្កដា 2024

ឈ្នះហើយឈ្នះទៀត! ឈ្នះទ្វេដង!

ឱកាសឈ្នះរង្វាន់ម៉ូតូ ទូរសព្ទដៃទំនើប ឧបករណ៍ប្រើប្រាស់ និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៀត!

ឈ្នះហើយឈ្នះទៀត! ឈ្នះទ្វេដង!

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានសេចក្តីសោមនស្សរីករាយ ដោយបាននាំយកមកនូវកម្មវិធីពិសេស ក្នុងគោលបំណងបង្ហាញការថ្លែងអំណរគុណចំពោះអតិថិជន ដែលបានគាំទ្រឥតងាករេ និងជឿទុកចិត្តលើផលិតទាំងអស់របស់ក្រុមហ៊ុននាពេលកន្លងមក។ ដើម្បីចូលរួមផ្សងសំណាងលោកអ្នកគ្រាន់តែចំណាយចាប់ពី $500 ឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីកោសយករង្វាន់ភ្លាមៗ ហើយថែមទាំងមានឱកាសចូលរួមចាប់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។ លោកអ្នកអាចស្វែងរកជាវផលិតផលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល នៅតាមបណ្តាដេប៉ូដៃគូចែកចាយរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជាដែលនៅក្បែរលោកអ្នកបំផុត។

រួសរាន់ឡើងជាវកាន់តែច្រើន ទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើន!

លក្ខន្តិក និងលក្ខខណ្ឌផ្សេងៗក្នុងការចូលរួម៖

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល រៀបចំការចាប់រង្វាន់ «ឈ្នះហើយឈ្នះទៀត! ឈ្នះទ្វេដង! ឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពី ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល» ក្រោមបញ្ញត្តិ និងលក្ខខណ្ឌនានាដូចមានចែងខាងក្រោម។ ដើម្បីជាការចូលរួមក្នុងកម្មវិធីចាប់រង្វាន់នេះ អ្នកចូលរួមត្រូវមានការអះអាងថា លោកអ្នកពិតជាយល់ព្រម និងទទួលយកដោយគ្មានលក្ខខណ្ឌចំពោះលក្ខនិ្តកនានាខាងក្រោម៖

1. ការចាប់រង្វាន់នេះ គឺបើកឱ្យមានការចូលរួមពីសំណាក់ប្រជាជនកម្ពុជា (សម្រាប់តែជាង និងម្ចាស់ផ្ទះតែប៉ុណ្ណោះ) ដែលមានទីលំនៅក្នុងប្រទេសកម្ពុជា។ អ្នកដែលអាចចូលរួមកម្មវិធីនេះបានត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ គិតចាប់ពីថ្ងៃផ្តល់ដំណឹងនៃការឈ្នះរង្វាន់ពីក្រុមហ៊ុន។

2. កម្មវិធីចាប់រង្វាន់នេះមានសុពលភាពចាប់ពីថ្ងៃទី01 ខែកក្កដា ដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2024 “សុពលភាពនៃកម្មវិធីចាប់រង្វាន់”។ 

3. ដើម្បីចូលរួមក្នុងកម្មវិធីចាប់រង្វាន់នេះ លោកអ្នកគ្រាន់តែធ្វើការបញ្ជាទិញផលិតផល "ស័ង្កសី ISI ផាម", "ដែកទីប-ស អាយ.អេស.អាយ", "ដែកសរសៃ ISI", "ដែក C អាយ.អេស.អាយ", "ដែក Z អាយ.អេស.អាយ", "ដែក DECK អាយ.អេស.អាយ" ឬ "ដែក H&I BEAM អាយ.អេស.អាយ" ចាប់ពី $500 (ប្រាំរយដុល្លារសហរដ្ឋអាមេរិក) ឡើងទៅនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក។ អ្នកចូលរួមត្រូវបំពេញ ឈ្មោះ លេខទូរសព្ទ អាសយដ្ឋាន និងឈ្មោះដេប៉ូ រួចយកទៅដាក់ក្នុងប្រអប់ឆ្នោត ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន ឬ ដេប៉ូ ដែលនៅជិតលោកអ្នកបំផុត ។ 

4. អ្នកចូលរួមម្នាក់ៗអាចដាក់សន្លឹកឆ្នោត នៅក្នុងប្រអប់ឆ្នោតដោយមិនគិតចំនួនកំណត់ ប៉ុន្តែអ្នកឈ្នះម្នាក់ៗអាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងមួយវគ្គ។

5. រាល់សន្លឹកឆ្នោតដែលចាប់ហើយក្នុងវគ្គនីមួយៗ យើងនឹងមិនបន្តចាប់នៅវគ្គបន្ទាប់នោះទេ។

6. រង្វាន់ដែលនឹងត្រូវផ្ដល់ជូនរួមមាន៖ 
    ក) រង្វាន់កាតកោស៖ រង្វាន់ម៉ូទ័រឆាប និង ទឹកប្រាក់ 10,000 រៀល (មួយម៉ឺនរៀល) សរុបចំនួន 10,661 រង្វាន់។
    ខ) រង្វាន់សម្រាប់កម្មវិធីចាប់រង្វាន់៖ រង្វាន់ម៉ូតូ Honda Dream 2024 ចំនួន 4 គ្រឿង រង្វាន់ទូរសព្ទដៃទំនើបម៉ាក iPhone 15 Pro Max (ទំហំ 256GB) ចំនួន 8 គ្រឿង 
    និងរង្វាន់ទូរសព្ទដៃទំនើបម៉ាក OPPO Reno 11 ចំនួន 24 គ្រឿង។ រង្វាន់សរុបចំនួន 36 រង្វាន់។ 

7. សន្លឹកឆ្នោតដែលមិនបានបំពេញតាមលក្ខខណ្ឌពេញលេញ និងត្រឹមត្រូវ នឹងត្រូវចាត់ទុកជាមោឃៈ។

8. ការចាប់រង្វាន់នឹងធ្វើឡើងចំនួន 04 វគ្គ ដូចខាងក្រោម៖ 
    ក) ការចាប់រង្វាន់វគ្គទី01 នឹងប្រព្រឹត្តទៅនៅថ្ងៃទី31 ខែកក្កដា ឆ្នាំ2024។
    ខ) ការចាប់រង្វាន់វគ្គទី02 នឹងប្រព្រឹត្តទៅនៅថ្ងៃទី31 ខែសីហា ឆ្នាំ2024។
    គ) ការចាប់រង្វាន់វគ្គទី03 នឹងប្រព្រឹត្តទៅនៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2024។
    ឃ) ការចាប់រង្វាន់វគ្គទី04 នឹងប្រព្រឹត្តទៅនៅថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2024។

9. ការចាប់រង្វាន់នឹងធ្វើឡើងតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល។

10. អ្នកដែលឈ្នះរង្វាន់ទាំងអស់នឹងត្រូវជូនដំណឹងតាមរយៈលេខទូរសព្ទ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល។ 

11. ក្រុមហ៊ុននឹងធ្វើការទាក់ទង ដើម្បីណាត់អ្នកឈ្នះទាំងអស់មកបើករង្វាន់តាមពេលវេលាដែលក្រុមហ៊ុនបានកំណត់។ អ្នកឈ្នះទាំងឡាយណាដែលក្រុមហ៊ុនធ្វើការទាក់ទងមិនបានក្នុងរយៈពេល 7 ថ្ងៃ គិតចាប់ពីថ្ងៃចាប់រង្វាន់ នឹងត្រូវចាត់ទុកជាមោឃៈ ហើយរង្វាន់នោះនឹងក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដោយស្វ័យប្រវត្ត។ ក្រុមហ៊ុនរក្សាសិទ្ធិយករង្វាន់នោះទៅចាប់បន្តទៀតនៅវគ្គបន្ទាប់ដោយមិនមានការជម្រាបជូនដំណឹងជាមុន។

12. អ្នកឈ្នះត្រូវមកបើករង្វាន់ឲ្យបានមុនថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2024។ ចំពោះរង្វាន់ណាដែលមិនមានអ្នកឈ្នះមកទទួលមុនកាលបរិច្ឆេទដែលបានកំណត់នឹងត្រូវចាត់ទុកជាមោឃៈ ហើយក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល។ ក្រុមហ៊ុនរក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការយករង្វាន់នោះទៅបរិច្ចាគក្នុងការងារសប្បុរសធម៌ និងសង្គមរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ។

13. រង្វាន់មិនអាចប្តូរទៅជាសាច់ប្រាក់ ឬប្រភេទរង្វាន់ផ្សេងៗបានឡើយ។

14. បុគ្គលិក និងសមាជិកគ្រួសារផ្ទាល់របស់បុគ្គលិកក្រុមហ៊ុន អាយ អេស អាយ ស្ទៀល សាខា និងភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុនទាំងអស់រួមមានដេប៉ូ និងសិប្បកម្មកិនស័ង្កសី មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះជាកំហិត។

15. សម្រាប់អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream 2024 នឹងតម្រូវឱ្យបង់ពន្ធផ្លូវ និងធ្វើស្លាកលេខដោយខ្លួនឯង។ 

16. តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់ត្រូវផ្តល់សិទ្ធិដល់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ប្រើប្រាស់ព័ត៌មានលម្អិតរបស់ខ្លួនក្នុងការផ្សព្វផ្សាយជាសាធារណៈ។

17. អ្នកចូលរួមត្រូវរក្សាចុងសន្លឹកឱ្យបានល្អ ដើម្បីធ្វើការបង្ហាញជូនក្រុមហ៊ុនវិញនៅពេលមកបើករង្វាន់។ ករណីសន្លឹកឆ្នោតមានសភាពមិនដូចទម្រង់ដើមដូចជា៖ រហែក រលាត់ ដាច់លេខកូដ លេខកូដមិនច្បាស់ ឬរលុបត្រា នោះក្រុមហ៊ុនរក្សាសិទ្វិក្នុងការមិនបើករង្វាន់ជូនឡើយ។

18. ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកែប្រែកម្មវិធីនេះក្នុងករណីចាំបាច់ដោយមិនមានការជម្រាបជូនដំណឹងជាមុន។

***សូមសួររកសន្លឹកឆ្នោតដូចរូបភាពគំរូខាងក្រោមពីដេប៉ូដែលលោកអ្នកបានទិញ។

ISI

Authorized Author

ISI STEEL