ម្សៅបៀកជញ្ជាំង ខេមស្តារ

ម្សៅបៀកជញ្ជាំង ខេមស្តារ
គំរូផលិតផល 3D

គំរូផលិតផល 3D

អំពីផលិតផល

ខេមស្តារ គឺជាផលិតផលម្សៅស៊ីម៉ង់ត៍កម្រិតជាន់ខ្ពស់ ផលិតនៅក្នុងស្រុក (ប្រទេសកម្ពុជា) ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយពីប្រទេសអាល្លឺម៉ង់។ ទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ២០០៤ ខេមស្តារ គឺជាម៉ាកសញ្ញាឈានមុខគេផ្នែកផលិតផលម្សៅស៊ីម៉ង់ត៍ ដែលផ្តល់ជូននូវគុណភាពខ្ពស់ ភាពធន់ និងភាពរលោងស្អាតឥតខ្ចោះលើផ្ទៃជញ្ជាំង ដែលមានច្រើនជម្រើសម្សៅបៀកជញ្ជាំងដូចជា StarCote, StarPro និង QuicKote ស័ក្តិសមសម្រាប់ការប្រើប្រាស់ទាំងជញ្ជាំងខាងក្នុង និងខាងក្រៅអគារ។

អត្ថប្រយោជន៍ផលិតផល

ជញ្ជាំង ភ្លឺរលោង ស្អាត

បង្កើតបាននូវផ្ទៃជញ្ជាំងរលោង ស្មើ និងមានសោភ័ណភាពប្រណិត ដែលផ្តល់នូវរូបរាងស្អាត និងជាគ្រឹះដ៏ល្អឥតខ្ចោះសម្រាប់ការលាបថ្នាំ ឬតុបតែងលម្អបន្ថែម។

ងាយស្រួលបៀក

រូបមន្តផលិតឡើងយ៉ាងពិសេសផ្តល់នូវភាពងាយស្រួលក្នុងការលាយ ដែលជួយឲ្យការអនុវត្តការងារកាន់តែរហ័ស ងាយស្រួល និងទទួលបានលទ្ធផលល្អស្មើដៃជានិច្ច។

ត្រូវជាមួយ ថ្នាំលាបគ្រប់ប្រភេទ

ស័ក្តិសមជាមួយគ្រប់ប្រភេទថ្នាំលាបខាងក្នុង និងខាងក្រៅអគារ ដោយធានាបាននូវការស្អិតជាប់នៃថ្នាំលាបបានយ៉ាងល្អ និងរក្សាភាពស្អាតបានយូរអង្វែង។

គំរូផលិតផល 3D

ម្សៅបៀកជញ្ជាំង ខេមស្តារ
ខេមស្តារ

ម្សៅបៀកជញ្ជាំង ខេមស្តារ

ផលិតឡើងយ៉ាងពិសេសដើម្បីឆ្លើយតបគ្រប់តម្រូវការ ដោយផ្តោតសំខាន់លើគុណភាព និងសោភ័ណភាព។ ស័ក្តិសមសម្រាប់ការបៀកចាប់ពីកម្រាស់ 2 មម រហូតដល់ 6 មម ​លើជញ្ចាំងស៊ីម៉ងត៍ដែលបូករួច​ ។

ISO

បានទទួល ISO 9001:2015

ផលិតផលទាំងអស់បំពេញស្តង់ដារ

គម្រោងគំរូ

អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ កម្ពុជា

អាកាសយានដ្ឋានអន្តរជាតិតេជោ

រួមចំណែកដោយមោទនភាពក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយផលិតផល ស័ង្កសី ISI ភ្លីកិប 980, ដែក C ISI, ដែកសរសៃ ISI និង ម្សៅបៀកជញ្ជាំង ខេមស្តារ ដែលបំពេញតាមស្តង់ដាអន្តរជាតិ។