គ្រោងជញ្ជាំង ISI តួស៊ី & តូយូ

អំពីផលិតផល
គ្រោងជញ្ជាំង តួស៊ី & តួយូ ISI ជាគ្រោងឆ្អឹងដែកប្រើប្រាស់សម្រាប់រចនាសម្ព័ន្ធជញ្ជាំងខាងក្នុង។ ផលិតចេញពីដែកថែប SGLCC ដែលមានភាពរឹងមាំខ្ពស់ ធានាបាននូវគុណភាពខ្ពស់ មិនកោងឬ ទ្រុឌ ឬបាក់បែកឡើយ ទោះជាបត់បត់បែនរហូតដល់ ១៨០ដឺក្រេក៏ដោយ ដែលជួយធានាសុវត្ថិភាពដល់ប្រព័ន្ធជញ្ជាំង។ គ្រោងជញ្ជាំង តួស៊ី & តួយូ ISI ជាសម្ភារៈសំខាន់មិនអាចខ្វះបានសម្រាប់ការរៀបចំជញ្ជាំងក្នុងសំណង់ និងការខណ្ឌបន្ទប់នៅតាមផ្ទះ លំនៅឋាន អគារការិយាល័យ ហាងទំនិញ និងទីតាំងជាច្រើនទៀត។ ផលិតដោយក្រុមហ៊ុន ISI STEEL គ្រោងជញ្ជាំង តួស៊ី & តួយូ ISI មានស្រទាប់កម្រាស់ការពារការស៊ីច្រេះខ្ពស់ ព្រមទាំងងាយស្រួលក្នុងការដំឡើង។
លក្ខណៈបច្ចេកទេសផលិតផល

គំរូផលិតផល 3D

គ្រោងពិតាន និងជញ្ជាំង
គ្រោងជញ្ជាំង ISI តួស៊ី & តូយូ
គ្រោងជញ្ជាំង តួស៊ី & តួយូ ISI មានជម្រើស ច្រើនកម្រាស់ ចាប់ពី 0.40mm រហូតដល់ 0.53mm អាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។
ISO
បានទទួល ISO 9001:2015
ផលិតផលទាំងអស់បំពេញស្តង់ដារ

