ដែកសរសៃ ISI SD295

ដែកសរសៃ ISI SD295
គំរូផលិតផល 3D

គំរូផលិតផល 3D

អំពីផលិតផល

សម្ភារសំណង់ជាផ្នែកមួយដ៏សំខាន់ណាស់ ដើម្បីទ្រទ្រង់រាល់សំណង់ស្ថាបត្រកម្មគ្រប់ទម្រង់រចនាបទឲ្យរឹងមាំ ជាប់ធន់យូរអង្វែង ដូចនេះការជ្រើសរើសផលិតផលដែលមានគុណភាពសម្រាប់រាល់សំណង់ស្ថាបត្រកម្មនីមួយៗ គឺមិនអាចមានការធ្វេសប្រហែសបានឡើយ ជាពិសេសផលិតផលដែកសរសៃដែលដើរតួនាទីយ៉ាងសំខាន់បំផុត ដែលប្រៀបបានដូចជាឆ្អឹងខ្នងរបស់មនុស្សដែលមិនអាចផ្លាស់ប្តូរបាន។ ដែកសរសៃ ISI ផលិតតាមស្តង់ដាឧស្សាហកម្មប្រទេសជប៉ុន JIS ដែលត្រូវបានគេទទួលស្គាល់ជាសកល មានគុណភាពខ្ពស់ រឹងមាំ ជាប់ធន់យូរអង្វែង។

អត្ថប្រយោជន៍ផលិតផល

ស្ដង់ដាជប៉ុន JIS

ផលិតឡើងស្របតាមស្តង់ដាឧស្សាហកម្មជប៉ុន (JIS) ដែលធានាបាននូវគុណភាពប្រកបដោយភាពច្បាស់លាស់ ប្រសិទ្ធភាពគួរឱ្យទុកចិត្ត និងការអនុវត្តត្រឹមត្រូវតាមស្តង់ដាផលិតកម្មដែលទទួលស្គាល់ជាអន្តរជាតិ។

ជម្រើសទំហំ

មានច្រើនទំហំសម្រាប់ជ្រើសរើស ដើម្បីតម្រូវតាមតម្រូវការគម្រោង និងការប្រើប្រាស់ក្នុងរចនាសម្ព័ន្ធផ្សេងៗគ្នា។

លក្ខណៈបច្ចេកទេសផលិតផល

ទាញយក
ដែកសរសៃ ISI SD295 — លក្ខណៈបច្ចេកទេសផលិតផល

គំរូផលិតផល 3D

ដែកសរសៃ ISI SD295
ដែកសរសៃ

ដែកសរសៃ ISI SD295

ផលិតឡើងយ៉ាងត្រឹមត្រូវតាមស្តង់ដាឧស្សាហកម្មជប៉ុន (JIS) ដែកសរសៃ ISI មានច្រើនទំហំសម្រាប់ជ្រើសរើស ដែលធានាបាននូវការប្រើប្រាស់ចំគោលដៅ និងស័ក្តិសមបំផុតសម្រាប់គ្រប់ទំហំគម្រោងសំណង់។

ISO

បានទទួល ISO 9001:2015

ផលិតផលទាំងអស់បំពេញស្តង់ដារ

គម្រោងគំរូ

កសិដ្ឋានចិញ្ចឹមជ្រូក
កំពង់ស្ពឺ កម្ពុជា

កសិដ្ឋានចិញ្ចឹមជ្រូក

គម្រោងកសិដ្ឋានចិញ្ចឹមជ្រូកនៅខេត្តកំពង់ស្ពឺ សាងសង់ដោយប្រើប្រាស់ ដែកទីប ស ISI, ដែកសរសៃ ISI SD295 និង ស័ង្កសីញ៉ូម ISI Palm 70 ដើម្បីផ្តល់ភាពរឹងមាំ ធន់ និងប្រសិទ្ធភាពខ្ពស់។

ផលិតផលដែលពាក់ព័ន្ធ