ដុំរ៉ូឡូដែក ស ISI

ដុំរ៉ូឡូដែក ស ISI
គំរូផលិតផល 3D

គំរូផលិតផល 3D

អំពីផលិតផល

ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ រោងចក្រកែច្នៃដុំរ៉ូឡូដែក ស ISI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដែលជារោងចក្រកែច្នៃដុំរ៉ូដែកដំបូងគេ និងតែមួយគត់នៅកម្ពុជា។ រោងចក្រកែច្នៃដុំរ៉ូឡូដែក ស ISI មានមហិច្ឆតាក្នុងការលើកកម្ពស់ការអភិវឌ្ឍនៅកម្ពុជាឱ្យឈានឆ្ពោះទៅមុខតាមរយៈការបង្កើតនូវសង្វាក់ផលិតកម្ម និងបង្កើតឱ្យមាននូវឱកាសជាច្រើន។

អត្ថប្រយោជន៍ផលិតផល

ស្តង់ដាអន្តរជាតិ

ដុំរ៉ូឡូដែក ស ISI ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពលក្ខណៈស្តង់ដាអន្តរជាតិចំនួនពីរគឺ ស្តង់ដាជប៉ុន JIS និងស្តង់ដាអូស្រ្តាលី AS ។ បន្ថែមពីនេះ ដុំរ៉ូឡូដែក ស ISI ត្រូវបានឆ្លង់កាត់ការត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ និងការធ្វើតេស្តពីអ្នកជំនាញ ដើម្បីឱ្យប្រាកដថាផលិតផលគឺមានគុណភាពខ្ពស់ និងទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។

គំរូផលិតផល 3D

ដុំរ៉ូឡូដែក ស ISI
ដុំរ៉ូឡូ

ដុំរ៉ូឡូដែក ស ISI

ដុំរ៉ូឡូដែក ស ISI ជាផលិតផលដុំរ៉ូឡូដែកសម្រាប់ផលិតដែកទីប ស ISI ដែលត្រូវបានយកមកជ្រលក់ សារធាតុស័ង្កសី ដើម្បីការពារច្រែះ ទប់ទល់ទៅនឹងបរិយាកាសខាងក្រៅ និងបង្កើនអាយុកាលនៃការប្រើប្រាស់។ ដុំរ៉ូឡូដែក ស ISI ប្រើប្រាស់សាច់ដែកស្រោបដោយស័ង្កសី និងស្រទាប់ក្រូម៉េ តាមលក្ខណៈស្តង់ដាដែលអាចការពារការឡើងច្រែះ និងជាប់ធន់បានយូរ ជាពិសេសគឺអាចប្រើដើម្បីធ្វើការផលិតនូវផលិតផលដែកជាច្រើនប្រភេទផងដែរ។

ISO

បានទទួល ISO 9001:2015

ផលិតផលទាំងអស់បំពេញស្តង់ដារ