សន្លឹកម្នាងសិលា ISI

សន្លឹកម្នាងសិលា ISI
គំរូផលិតផល 3D

គំរូផលិតផល 3D

អំពីផលិតផល

សន្លឹកម្នាងសិលា ISI ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រព័ន្ធពិដាន និងជញ្ជាំងខណ្ឌបន្ទប់ផ្នែកខាងក្នុង ដោយផ្តល់នូវដំណោះស្រាយរលោងស្អាត និងងាយស្រួលដំឡើង សម្រាប់សំណង់លំនៅឋាន និងអគារពាណិជ្ជកម្ម។ ជាមួយនឹងជម្រើស ៣ ប្រភេទ រួមមាន ប្រភេទធម្មតា (Standard) ប្រភេទធន់នឹងសំណើម (Moisture Resistance) និងប្រភេទធន់នឹងអណ្តាតភ្លើង (Fire Resistance) សន្លឹកម្នាងសិលា ISI អាចឆ្លើយតបបានយ៉ាងចំគោលដៅទៅតាមតម្រូវការបច្ចេកទេស ព្រមទាំងផ្តល់នូវសោភ័ណភាពយ៉ាងឥតខ្ចោះសម្រាប់សំណង់សម័យទំនើប។

អត្ថប្រយោជន៍ផលិតផល

ទម្ងន់ស្រាល

សន្លឹកម្នាងសិលា ISI មានទម្ងន់ស្រាល ប៉ុន្តែរឹងមាំ ដែលសម្រួលដល់ការដឹកជញ្ជូន ការលើកដាក់ និងការដំឡើងឱ្យកាន់តែងាយស្រួល។ ទម្ងន់ដ៏ស្រាលនេះ ជួយកាត់បន្ថយបន្ទុកផ្ទុកលើរចនាសម្ព័ន្ធអគារ និងប្រសិទ្ធភាពប្រើប្រាស់យ៉ាងគង់វង្ស។

ដំឡើងលឿនរហ័ស

ភាពងាយស្រួលក្នុងការដំឡើងជាមួយប្រព័ន្ធគ្រោងឆ្អឹងស្តង់ដា ជួយឱ្យជាងបញ្ចប់ការងារបានឆាប់រហ័ស ដោយនៅតែរក្សាបាននូវគុណភាពខ្ពស់ដដែល។

ផ្ទៃរលោង និងរឹងមាំ

ផ្តល់នូវផ្ទៃរលោងស្អាត ងាយស្រួលក្នុងការលាបថ្នាំ ឬតុបតែងបន្ថែម ព្រមទាំងមានភាពរឹងមាំ និងប្រឆាំងការប្រេះស្រាំបានយ៉ាងល្អ សម្រាប់ការប្រើប្រាស់ទូទៅនៅខាងក្នុងអគារ។

ប្រភេទផលិតផល

ប្រភេទទូទៅ

ប្រភេទទូទៅ

ប្រភេទធន់នឹងសំណើម

ប្រភេទធន់នឹងសំណើម

ប្រភេទធន់នឹងអណ្តាតភ្លើង

ប្រភេទធន់នឹងអណ្តាតភ្លើង

លក្ខណៈបច្ចេកទេសផលិតផល

ទាញយក
សន្លឹកម្នាងសិលា ISI — លក្ខណៈបច្ចេកទេសផលិតផល

គំរូផលិតផល 3D

សន្លឹកម្នាងសិលា ISI
គ្រោងពិតាន និងជញ្ជាំង

សន្លឹកម្នាងសិលា ISI

ផលិតឡើងស្របតាមស្តង់ដារអន្តរជាតិ ISO:9001 និងស្តង់ដា ASTM សន្លឹកម្នាងសិលា ISI ផ្តល់ជូននូវគុណភាពខ្ពស់ និងតម្លៃសមរម្យ ស័ក្តិសមបំផុតសម្រាប់ការតុបតែងលម្អផ្នែកខាងក្នុងអគារគ្រប់ប្រភេទ។

ISO

បានទទួល ISO 9001:2015

ផលិតផលទាំងអស់បំពេញស្តង់ដារ