ជាវកាន់តែច្រើន ឈ្នះកាន់តែច្រើន!
គ្រាន់តែចំណាយចាប់ពី $500 ឡើងទៅ ទៅលើការជាវផលិតផល អាយ.អេស.អាយ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីកោសយករង្វាន់ភ្លាមៗ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបាននាំយកមកនូវកម្មវិធីពិសេស ដើម្បីបង្ហាញការថ្លែងអំណរគុណចំពោះអតិថិជន ដែលតែងតែគាំទ្រឥតងាករេ និងជឿទុកចិត្តលើផលិតទាំងអស់របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល នាពេលកន្លងមក។
ដើម្បីចូលរួមកម្មវិធីនេះ លោកអ្នកគ្រាន់តែចំណាយចាប់ពី $500 ឡើងទៅ ទៅលើការជាវផលិតផល អាយ.អេស.អាយ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីកោសយករង្វាន់ភ្លាមៗ ដែលរង្វាន់រួមមានម៉ូតូ SuzukiLet's 2024 ទូរសព្ទដៃ Honor X7c ធុងបាស ធុងទឹកកកតូច ឆត្រ អាវភ្លៀង មួក និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៀត!
លោកអ្នកអាចស្វែងរកជាវផលិតផលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល នៅតាមបណ្តាដេប៉ូដៃគូចែកចាយរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជាដែលនៅក្បែរលោកអ្នកបំផុត។
រួសរាន់ឡើង! ជាវកាន់តែច្រើន ទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើន!
លក្ខខណ្ឌក្នុងការចូលរួម
ការផ្ដល់ជូនរបស់ម្មវិធីពិសេសនេះ ស្ថិតក្រោមបញ្ញត្តិ និងលក្ខខណ្ឌនានាដូចមានចែងខាងក្រោម។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមត្រូវយល់ព្រម និងទទួលយកលក្ខនិ្តកនានាខាងក្រោម ដោយគ្មានលក្ខខណ្ឌ៖
រាល់ការបញ្ជាទិញផលិតផល អាយ.អេស.អាយ រួមមាន៖ ស័ង្កសី ISI ផាម ដែកទីប-ស អាយ.អេស.អាយ ដែកសរសៃ ISI ដែក C & Z អាយ.អេស.អាយ ដែក Deck អាយ.អេស.អាយ និងដែក H & I BEAM អាយ.អេស.អាយ ចាប់ពី $500 ឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកដែលមានឱកាសឈ្នះរង្វាន់សរុបជាង ៤ ម៉ឺនរង្វាន់។
រង្វាន់ដែលនឹងត្រូវផ្ដល់ជូនរួមមាន៖
រង្វាន់ម៉ូតូ Suzuki Let's 2024
ទូរសព្ទដៃ Honor X7c
ធុងបាស
ធុងទឹកកកតូច
ឆត្រ
អាវភ្លៀង
មួក
ទឹកប្រាក់ ១ម៉ឺនរៀល និង ៥ ពាន់រៀល
កម្មវិធីនេះគឺបើកឱ្យមានការចូលរួមពីសំណាក់អតិថិជនទូទាំងប្រទេស (សម្រាប់តែជាង និងម្ចាស់ផ្ទះតែប៉ុណ្ណោះ) ។ អ្នកដែលអាចចូលរួមកម្មវិធីនេះបានត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ គិតចាប់ពីថ្ងៃផ្តល់ដំណឹងនៃការឈ្នះរង្វាន់ពីក្រុមហ៊ុន។
កម្មវិធីផ្សងសំណាងនេះមានសុពលភាពចាប់ពីថ្ងៃទី01 ខែកក្កដា ដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2025។
អ្នកឈ្នះត្រូវមកបើករង្វាន់ឱ្យបានមុនថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2025។
រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬប្រភេទរង្វាន់ផ្សេងៗបានឡើយ។
បុគ្គលិក និងសមាជិកគ្រួសារផ្ទាល់របស់បុគ្គលិកក្រុមហ៊ុន អាយ អេស អាយ ស្ទៀល សាខា និងភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុនទាំងអស់រួមមានដេប៉ូ និងសិប្បកម្មកិនស័ង្កសី មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះឡើយ។
សម្រាប់អ្នកឈ្នះរង្វាន់ម៉ូតូ តម្រូវឱ្យបង់ពន្ធផ្លូវ និងធ្វើស្លាកលេខដោយខ្លួនឯង។
តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់ត្រូវផ្តល់សិទ្ធិឱ្យក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ប្រើប្រាស់ព័ត៌មានលម្អិតរបស់ខ្លួនក្នុងការផ្សព្វផ្សាយជាសាធារណៈ។
អ្នកចូលរួមត្រូវរក្សាសន្លឹកឆ្នោតកោសឱ្យបានល្អ ដើម្បីធ្វើការបង្ហាញពេលបើករង្វាន់ ។ ករណីសន្លឹកឆ្នោតមានសភាពមិនដូចទម្រង់ដើមដូចជា៖ រហែក រលាត់ ដាច់លេខកូដ លេខកូដមិនច្បាស់ ឬរលុបត្រា នោះក្រុមហ៊ុនរក្សាសិទ្វិក្នុងការមិនបើករង្វាន់ជូនឡើយ។
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកែប្រែកម្មវិធីនេះក្នុងករណីចាំបាច់ដោយមិនមានការជម្រាបជូនដំណឹងជាមុន។
…. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
***សូមសួររកសន្លឹកឆ្នោតកោសពីដេប៉ូដែលលោកអ្នកបានជាវ។
Authorized Author
ISI STEEL