ព្រឹត្តិការណ៍29 វិច្ឆិកា 2022

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានធ្វើការសម្ភោធផលិតផលថ្មី ៣បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ន

អបអរសាទរការដាក់ឱ្យដំណើរការនូវការច្នៃប្រឌិតថ្មីបំផុតរបស់យើងលើដំបូលក្បឿងត្រជាក់នៅភ្នំពេញ។

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានធ្វើការសម្ភោធផលិតផលថ្មី ៣បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៥ វិច្ឆិកា ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានធ្វើការសម្ពោធផលិតផលថ្មី ចំនួន៣ ក្នុងពេលតែមួយដែលរួមមាន៖ ស័ង្កសី ISI ផាម ភ្លីមួក 980 PU (ISI PALM® CAP 980 PU, ស័ង្កសី ភ្លីកឹប 980 (ISI PALM® LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង 914 (ISI PALM® WALL 914)។ កម្មវិធីសម្ភោធផលិតផលថ្មីនេះ បានប្រព្រឹត្តនៅអគារ អាយ អេស អាយ ដែលស្ថិតនៅលើផ្លូវ វេងស្រេង ទល់មុខផ្សារទំនើប ខេ ម៉ល។

ក្នុងឱកាសនោះផងដែរ ក៏មានការធ្វើបទបង្ហាញលើប្រធានបទ "ការយល់ដឹងអំពីវិស័យឧស្សាហកម្មក្នុងឆ្នាំ ២០២៣" ពីលោក Lawrence Lennon នាយកគ្រប់គ្រង CBRE GROUP។ ជាមួយគ្នានេះផងដែរក៏មានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗរួមមាន៖ ម្ចាស់ក្រុមហ៊ុន ម្ចាស់បុរី ម្ចាស់អាជីវកម្ម ក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យ វិស្វករ ស្ថាបត្យករ និងដៃគូសហការជាច្រើនរូប។

ក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃផលិតផលថ្មីទាំង៣នេះ លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) បានលើកឡើងពីមូលហេតុនៃការប្ដេជ្ញាចិត្ត ចំពោះការច្នៃប្រឌិតថ្មីៗ និងបន្ដអភិវឌ្ឍន៍ខ្លួនទៅជាក្រុមហ៊ុនកែច្នៃដែកដែលឈានមុខគេនៅប្រទេសកម្ពុជា ដែលមានការផ្គត់ផ្គង់សំភារៈ និងដំណោះស្រាយសំណង់អគារដែកប្រកបដោយគុណភាពខ្ពស់ និងជាទីទំនុកចិត្តជាមួយបណ្ដាញចែកចាយក្នុងវិស័យអាជីវកម្មដែក ទៅកាន់វិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ។ បន្ថែមពីលើនេះ លោកអគ្គនាយក កាំង ឡេង ក៏បានបញ្ជាក់ថា សមិទ្ធិផលដែលសម្ពោធនៅថ្ងៃនេះ មិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មាន​ការប្ដេជ្ញាចិត្ត និងការលះបង់របស់បុគ្គលិកយើង និងការគាំទ្រពីសំណាក់អតិថិជន ហើយអ្វីដែលសំខាន់បំផុតនោះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលបានខិតខំធានានូវសន្តិភាព និងស្ថេរភាពសង្គមក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ម៉្យាងវិញទៀត កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID 19 ក្នុងពេលថ្មីៗនេះ។

សូមបញ្ជាក់ផងដែរថា៖ ស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU (ISI PALM® CAP 980 PU) ជាឯកទេសការពារការលិចទឹក ដែលបន្សំជាមួយបច្ចេកទេសទំនើប ឈានមុខគេ ពេញនិយមបំផុតគ្រប់សំណង់គេហដ្ឋាន ឃ្លាំង និងអគារពាណិជ្ជកម្ម។ ស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU អាចបន្ថយកម្ដៅ និងសំឡេងបានយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងអាចបន្ថយការលិចទឹកតាមដំបូលដោយសារភ្លីរបស់វាមាន​គម្របសម្រាប់គ្របពីលើភ្លីក្រោយពេលចាប់វីសរួច ស័ង្កសីពិដាន និងដំបូលដ៍ស្រស់ស្អាតផងដែរ។ ដូច្នេះ រាល់ការប្រើប្រាស់ផលិតផលនេះ ជួយអតិថិជនក្នុងការសន្សំសំចៃយ៉ាងច្រើនលើការប្រើប្រាស់ថាមពលអគ្គិសនីក្នុងការកាត់បន្ថយកម្ដៅខាងក្នុងអគាររបស់លោកអ្នក។​

ស័ង្កសី ភ្លីកឹប 980 (ISI PALM® LOK Hi-Strength 980) ត្រូវបានផលិតឡើងដោយស័ង្កសីដែលមានកំលាំងដង់ស៊ីតេខ្លាំង (G550)​ ហើយវាមាន​ទទឹងធំ ភ្លីខ្ពស់ 41mm ហើយមិនចាំបាច់ប្រើវីសចាប់ពីលើភ្លីឡើយ។ ដូច្នេះលក្ខណៈពិសេសបែបនេះ ធ្វើអោយដំបូលអាចទទួលលំហូរទឹកភ្លៀងបានច្រើនពុំមានបញ្ហាលើការលេចទឹក។ ម៉្យាងវិញទៀត ជើងកឹបរបស់ស័ង្កសីភ្លីនេះ ត្រូវបានរចនាឡើងជាពិសេស ដែលអាចប្រឆាំងនឹងកំលាំងខ្យល់បាន ហើយកាន់តែពិសេសនោះគឺ វាអាចកិននៅលើដំបូល​ ឬនៅការដ្ឋានបានទៅតាមប្រវែងដែលត្រូវការដោយពុំចាំបាច់តឡើយ។

ស័ង្កសី ISI ផាម ភ្លីជញ្ជាំង 914​​ (ISI PALM® WALL 914) គឺជាទម្រង់ភ្លីជញ្ជាំងជំនាន់ថ្មី ផ្តល់នូវការរចនាពិសេសសម្រាប់ជញ្ជាំង ផ្តល់សោភ័ណភាពទាន់សម័យ សម្រាប់ឃ្លាំង អគារពាណិជ្ជកម្ម និងឧស្សាហកម្មធំៗ។ លក្ខណៈពិសេស របស់ស័ង្កសី ISI ផាម ភ្លីជញ្ជាំង 914​​(ISI PALM® WALL 914) គឺវាមានគ្រឿងលំអ សម្រាប់ផ្ដល់សោភ័ណភាពគ្រប់ជ្រុងជ្រោយ ងាយស្រួលតម្លើង នឹងតម្លើង ជាពិសេសមានច្រើនពណ៌ ច្រើនកម្រាស់។

សូមជម្រាបផងដែរថាលោកអ្នកអាចរកជាវផលិតផលដែលមានគុណភាពខ្ពស់ របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក៏ដូចជាផលិតផលថ្មីនេះ នៅតាមសាខាក្រុមហ៊ុនក៏ដូចជា ដេប៉ូចែកចាយ ទូទាំងប្រទេស ដែលនៅជិតគេហដ្ឋាន របស់លោកអ្នក ។

ISI

Authorized Author

ISI STEEL