ការិយាល័យលក់ក្រុមហ៊ុន ISI STEEL ផ្លាស់ប្តូរទីតាំងថ្មីទៅអគារដ៏ទំនើបក្នុងសង្កាត់ចោមចៅ
ការបង្ហាញអំពីប្រព័ន្ធដែកសម្រាប់សំណង់ និងបទពិសោធន៍ផលិតផលក្នុងទម្រង់ 3D នៅឯពិព័រណ៍ថ្នាក់ជាតិ។

ISI STEEL ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈាន មុខគេនៅកម្ពុជា ដែលឈរជើងលើទីផ្សាររយៈពេល ២៥ឆ្នាំមកហើយ បានផ្លាស់ប្តូរទីតាំងចាស់របស់ខ្លួនពី ផ្ទះលេខ 197 និង201 មហាវិថី សម្តេចព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទៅទីតាំងថ្មី ដែលជាអគារដ៏ទំនើប មានកំពស់ 9ជាន់ ស្ថិតនៅ អគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើប ខេម៉ល) ។
ការផ្លាស់ប្តូរទីតាំងនេះ សបញ្ជាក់ពីវឌ្ឍនភាព ទំនុកចិត្តកាន់តែរឹងមាំពីសំណាក់អតិថិជន និងភាពរីកចម្រើនរបស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន “បង្កើត និងកសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់គ្រប់គ្នា” ។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរទីតាំងថ្មីនេះគឺដើម្បីជួយសម្រួលដល់អតិថិជនដើម្បីងាយស្រួលក្នុងការស្វែងរកទីតាំង ហើយទីតាំងថ្មីនេះគឺនៅជិតនឹងរោងចក្ររបស់ក្រុមហ៊ុន ជាពិសេសការិយាល័យថ្មីគឺមានសោភណ្ឌភាពស្រស់ស្អាត និងមានចំណតរថយន្តដ៏ធំទូលាយសម្រាប់អតិថិជន។
បង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ។
គ្រប់ផលិតផលក្រុមហ៊ុន ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅគ្រប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕
ISI STEEL CO., LTD - ISI Office & Showroom
- ផែនទី៖ Google Map
- អាសយដ្ឋាន៖ អគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- ទូរសព្ទ៖ 092/023 880 098
Authorized Author
ISI STEEL