អំណោយដំបូលស័ង្កសី សម្រាប់សហគមន៍នេសាទត្រពាំងសង្កែ

នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានរៀបចំកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អំណោយដំបូលស័ង្កសី ទៅកាន់សហគមន៍នេសាទត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ប្រធានសហគមន៍នេសាទត្រពាំងសង្កែ តំណាងចែកចាយផ្តាច់មុខប្រចាំខេត្តកំពត សមាជិកសហគមន៍ និងបុគ្គលិកក្រុមហ៊ុនមួយចំនួនផងដែរ។
សហគមន៍ត្រពាំងសង្កែមានប្រជាជនជាង ៨០០ គ្រួសារកំពុងប្រកបមុខរបរនេសាទ និងបម្រើសេវាកម្មទេសចរណ៍ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលបានផ្តល់ជំនួយមួយនេះ គឺជាការចូលរួមជាចំណែកមួយផ្នែកធំ ដើម្បីជួយដល់សហគមន៍ ដែលកំពុងប្រឈមនឹងបញ្ហាច្រែះធ្លុះលើរោងដំបូលស័ង្កសីចាស់ៗ ដែលបានសាងសង់សម្រាប់ភ្ញៀវទេសចរណ៍ជ្រកសម្រាក ពេលដើរកម្សាន្តគយគន់តំបន់អភិរក្សព្រៃកោងកាង។ ដំបូលស័ង្កសី ជាង ២០០ ម៉ែត្រការេ ត្រូវបានប្តូរថ្មីទាំងស្រុងលើដំបូលរោងចាស់ចំនួន ៧ ដោយបានដំឡើងជាមួយ ស័ង្កសី ISI ផាម បច្ចេកវិទ្យាអ៉ីណុក ដំបូងគេនៅកម្ពុជា មានសមត្ថភាពខ្ពស់លើការទប់ស្កាត់ភាពច្រែះធ្លុះទ្វេដង និងមានការធានារយៈពេល ២០ ឆ្នាំ។
ក្នុងពេលកម្មវិធីនោះដែរ ក្រុមហ៊ុនក៏បានចែកជូននូវ មួក អាវយឺត និងចែករំលែកបទពិសោធន៍ថ្មីៗទៅកាន់អ្នកចូលរួម ជាពិសេសជាងសំណង់ ស្តីពីសុចរិតភាពនៃការណែនាំផលិតផលទៅកាន់អ្នកប្រើប្រាស់ ដើម្បីចៀសវាងការចំណាយខុសពីតម្រូវការ និងប្រាកដថាអាចជួយលើកកម្ពស់ស្តង់ដានៃរស់នៅរបស់ប្រជាជន។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត ដោយចំនុចទាំងនេះហើយបានជុំរុញឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍ ហើយសម្រេចបានជាផលិតផលថ្មី ស័ង្កសី ISI ផាម បច្ចេកវិទ្យាអ៊ីណុក ដំបូងគេនៅកម្ពុជាសាកសមបំផុតសម្រាប់ការប្រើប្រាស់នៅតាមតំបន់សមុទ្រ និងបាននាំមកជូនសហគមន៍ប្រើប្រាស់ជាជំរកដ៏រឹងមាំ ក្នុងការផ្តល់សេវាកម្មទេសចរណ៍យូរអង្វែងទៀត។
ជារៀងរាល់ឆ្នាំ អាយ អេស អាយ ស្ទៀល តែងតែធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនដើម្បីជួយដល់សង្គម ហើយក្នុងឆ្នាំ២០២៣ នេះក្រុមហ៊ុនបានធ្វើសកម្មភាពជួយសង្គមជាច្រើនទៀតដូចជា ការដាំកូនឈើ ការផ្តល់ប៉ុស្តិ៍យាម ការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្ភារសិក្សា និងផ្តល់ជាទស្សនកិច្ចសិក្សានៅរោងចក្រសម្រាប់សិស្សនិស្សិត។ល។
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បង្កើតឡើងក្នុងឆ្នាំ១៩៩៧ បច្ចុប្បន្នក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅកម្ពុជា។
Authorized Author
ISI STEEL