WARRANTY

លក្ខខណ្ឌនៃការធានា

ការធានានេះសម្រាប់អតិថិជន ដែលជាវផលិតផល ដុំរ៉ូឡូស័ង្កសី ISI Palm 100 INOK យកទៅប្រើប្រាស់ ដោយគោរពតាមលក្ខខណ្ឌដំឡើង និងថែរក្សាតាមស្តង់ដាបច្ចេកទេស ដែលក្រុមហ៊ុនបានកំណត់ក្នុងរយៈពេល ២០ឆ្នាំ គិតចាប់ពីថ្ងៃផលិត។

ផលិតផល ដុំរ៉ូឡូស័ង្កសី ISI Palm 100 INOK ផ្ដល់ការធានាដល់អតិថិជន ដែលយកទៅប្រើប្រាស់ សម្រាប់ធ្វើជាជញ្ជាំង ដំបូលផ្ទះ ឬឃ្លាំង ដែលមានផ្ទៃក្រឡាចាប់ពី ៣៥ ម៉ែត្រការ៉េ ដល់ ៥,០០០ ម៉ែត្រការ៉េ។ ការយកទៅប្រើប្រាស់លើគម្រោងធំជាងនេះ នៅតំបន់ធំៗ ឬក្នុងបរិយាកាសតំបន់សមុទ្រ ឬតំបន់ឧស្សាហកម្មដែលសម្បូរសារធាតុគីមី ការធានានឹងផ្ដល់ជូនក្នុងលក្ខខណ្ឌផ្សេងពីនេះ ដែលបានកំណត់ដោយ ក្រុមហ៊ុន ISI STEEL។

ដើម្បីរក្សាគុណភាពផលិតផលឲ្យបានយូរអង្វែង អតិថិជនត្រូវគោរពតាមការណែនាំមួយចំនួន ដូចមានចែងខាងក្រោម បើពុំដូច្នេះទេ ការធានានេះនឹងចាត់ទុកជាមោឃៈ៖

  1. ការធានានេះសម្រាប់អតិថិជនដែលយកផលិតផល ដុំរ៉ូឡូស័ង្កសី ISI Palm 100 INOK ទៅប្រើជា ជញ្ជាំង ឬដំបូលតែប៉ុណ្ណោះ។ អតិថិជន ឬអ្នកសាងសង់ត្រូវរកមើលស្លាកសញ្ញា ដុំរ៉ូឡូស័ង្កសី ISI Palm 100 INOK នៅផ្ទៃខាងក្រោមនៃសន្លឹកស័ង្កសីនីមួយៗមុនពេលដំឡើង។
  2. ក្នុងកំលុងពេលដំឡើងជញ្ជាំង ឬដំបូល អតិថិជន ឬអ្នកសាងសង់ត្រូវអនុវត្តតាម ការណែនាំដែលបានចេញផ្សាយដោយក្រុមហ៊ុន ISI STEEL ដូចខាងក្រោម៖
    1. មិនត្រូវឲ្យមានសំណើមនៅលើគំនរសន្លឹកស័ង្កសីមុនពេលដំឡើងនោះទេ។ ត្រូវទុកដាក់ដោយឡែក នូវសន្លឹកស័ង្កសីណាដែលសើម ដើម្បីជូតវាឲ្យស្ងួតជាមុនសិន ព្រោះសំណើមអាចបណ្តាលឲ្យកើតច្រែះឆាប់រហ័ស។
    2. មិនត្រូវកាត់សន្លឹកស័ង្កសីដោយប្រើម៉ូទ័រកាត់ ឬម៉ូទ័រឆាបនោះទេ ព្រោះកំដៅកម្ទេចផ្កាភ្លើងនឹងធ្វើឲ្យខូចស្រទាប់ការពារសន្លឹកស័ង្កសី។
    3. ក្នុងកំលុងពេលកំពុងដំឡើង ត្រូវសម្អាតកាកសំណល់ កម្ទេចដែកដែលនៅសេសសល់ លើសន្លឹកស័ង្កសីជាប្រចាំ ព្រោះវាជាមូលហេតុដែលបណ្តាលឲ្យកើតមានច្រែះ។
  3. ត្រូវប្រើប្រាស់វីសប្រភេទ AS 3566 Class 3 ឬ Class 4 សម្រាប់បាញ់ភ្ជាប់ ជាមួយសន្លឹកស័ង្កសី ឬវីសដែលត្រូវបានកំណត់ដោយស្តង់ដា ISI STEEL។
  4. រាល់សម្ភារប្រើប្រាស់ផ្សេងៗ រួមទាំងបន្ទះជ្រី ឬព្រំពុម្ព ត្រូវតែជាប្រភេទដែក ឬប្រភេទផលិតផលដែលមានសមាសធាតុដូចគ្នា និងរាល់ការស្រោបស្រទាប់ការពារ ត្រូវតែសមស្របតាមគោលការណ៍បច្ចេកទេសរបស់ ISI STEEL។ ដើម្បីឲ្យការប្រើប្រាស់មានរយៈពេលយូរ បន្ទះជ្រី ជញ្ជាំង និងដំបូលស័ង្កសី ត្រូវតែផលិតពីសារធាតុដូចគ្នា។
  5. មិនត្រូវធ្វើឲ្យមានស្នាមដាច់រលាត់ ខូចខាតលើស្រទាប់ថ្នាំពណ៌លើសន្លឹកស័ង្កសី ឬប្រើសារធាតុអ្វីផ្សេងទៅលាបបន្ថែមពីលើសន្លឹកស័ង្កសីនោះឡើយ។
  6. ការធានានេះនឹងមិនមានសុពលភាពសម្រាប់ផលិតផលដែលខូចទាំងស្រុង ឬផ្នែកណាមួយដែលបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖
    1. ខូចខាតដោយសារបញ្ហាមេកានិច ប្រើប្រាស់ថ្នាំគីមី ទាំងមុន ក្នុងកំឡុងពេល និងក្រោយពេលដំឡើង។
    2. ទទួលរងផលប៉ះពាល់ពីសារធាតុគីមី ផ្សែង វត្ថុរាវផ្សេងៗ ឬតំណក់ទឹកធំៗ ក្រៅពីតំណក់ទឹកភ្លៀង។
    3. ផ្ទៃសន្លឹកស័ង្កសីដែលទឹកភ្លៀងមិនបានហូរកាត់ និងមិនបានសម្អាតជាញឹកញាប់។
    4. ការប៉ះពាល់ផ្ទាល់នឹងដី ធូលី ផេះ ជី ឬសារធាតុផ្សេងៗ ដែលមានសំណើមក្នុងរយៈពេលយូរ។
    5. ផ្ទៃកន្លែងដែលប៉ះពាល់ផ្ទាល់នឹងសារធាតុដែលងាយនាំឲ្យមានប្រតិកម្មគីមី (ដូចជា សំណ ស្ពាន់ កាបោន និងដែកអ៉ីណុក) ឬផ្ទៃកន្លែងដែលទទួលរង នៅទឹកពីវត្ថុសារធាតុផ្សេងៗហូរកាត់។
    6. មិនបានសម្អាតកម្ទេចដែក ឬកាកសំណល់ផ្សេងៗចេញពីលើផ្ទៃសន្លឹកស័ង្កសី ក្រោយពេលដំឡើងរួច និងកន្លែងធ្វើឲ្យមានទឹកដក់។
    7. សន្លឹកស័ង្កសីដែលសង់ភ្ជាប់ជាមួយនឹងឈើកែច្នៃ ឈើធម្មជាតិ និងឈើសើម ឬសន្លឹកស័ង្កសីដែលសង់ភ្ជាប់ជាមួយនឹងថ្មស៊ីម៉ង់។
    8. សន្លឹកស័ង្កសីដែលដំឡើងនៅជិតមាត់សមុទ្រ (ជាទូទៅនៅតំបន់ងាយទទួលរងសារធាតុប្រតិកម្មខ្លាំង ចន្លោះចម្ងាយ ២ គីឡូម៉ែត្រពីមាត់សមុទ្រ) និងជិតតំបន់ឧស្សាហកម្ម ឬតំបន់ងាយទទួលរងសារធាតុប្រតិកម្មគីមីខ្លាំង (ជាទូទៅនៅចន្លោះពីតំបន់ឧស្សាហកម្មចម្ងាយ ២ គីឡូម៉ែត្រ)។ ព័ត៌មានបន្ថែមសូមពិនិត្យក្នុងចំណុចទី ៨ ខាងក្រោមនេះ។
    9. ទទួលរងខូចខាតដោយសារខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងៗ។
  7. ការខូចខាតសម្រាប់ផលិតផលសន្លឹកស័ង្កសីគឺត្រូវបានកំណត់ឡើង នៅពេលមានការច្រែះធ្លុះ។
  8. ក្នុងករណីមានការខូចខាតណាមួយកើតឡើងលើសន្លឹកស័ង្កសី អតិថិជននឹងទទួលបាន ការផ្គត់ផ្គង់សន្លឹកស័ង្កសីថ្មី ឬទទួលបានការជួសជុលជូនឡើងវិញ ប្រសិនបើការបំពាក់សន្លឹក ដុំរ៉ូឡូស័ង្កសី ISI Palm 100 INOK ត្រូវបានដំឡើង និងថែរក្សាស្របទៅតាមគោលការណ៍ណែនាំ និងលក្ខខណ្ឌ ដូចមានចែងក្នុងការធានានេះ។ អតិថិជននឹងមិនទទួលបានសំណងណាមួយឡើយ សម្រាប់ការខូចខាតលើទ្រព្យសម្បត្តិផ្សេងៗ ក្នុងករណីដែលបណ្តាលមកពីការខូចខាតរបស់សន្លឹកស័ង្កសី។

    រយៈពេលនៃការធានាលើការធ្លុះដោយសារភាពច្រែះសម្រាប់ ដុំរ៉ូឡូស័ង្កសី ISI Palm 100 INOK ត្រូវបានកំណត់យោងទៅតាមតារាងខាងក្រោម៖

    តារាងការធានា ដុំរ៉ូឡូស័ង្កសី ISI Palm 100 INOK
  9. ប្រសិនបើមិនបានបំពេញព័ត៌មាននៅផ្នែកខាងមុខរបស់សន្លឹកប័ណ្ណធានាបានត្រឹមត្រូវ និងមិនបំពេញតាមគ្រប់លក្ខខណ្ឌដូចមានចែងក្នុងប័ណ្ណធានានោះទេ អតិថិជននឹងមិនទទួលបានការធានាណាមួយឡើយ។
  10. បណ្តឹងទាមទារផ្សេងៗត្រូវភ្ជាប់មកជាមួយប័ណ្ណធានា។
  11. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។